ក្រុមទាហានកងពលតូចលេខ៣១ បានបន្តធ្វើការរុះរើផ្ទះអ្នកស្រុកនៅឯភូមិជ័យសេនា ឃុំតាកែន ទៀតហើយ នៅថ្ងៃពុធនេះ ។
អ្នកស្រុកបានប្រាប់វិទ្យុអាស៊ីសេរី កាលពីល្ងាចមិញនេះថា កម្លាំងទាហាននៃកងពលតូចលេខ៣១ នៅថ្ងៃនេះ ខ្លះកាន់កាំភ្លើង ខ្លះកាន់កាំបិត ខ្លះកាន់ពូថៅ បានបង្ខំឲ្យអ្នកស្រុកជាង៤០០គ្រួសារ ប្រញាប់ចាកចេញពីទីលំនៅ ត្រង់ចំណុចអន្លង់ក្រោម ៖ «ព្រឹកមិញ គេកាន់កាំបិត ពូថៅ ប៉ុន្តែល្ងាចនេះ ពួកគេមិនកាន់ទេ គ្រាន់តែគំរាមឲ្យយើងចេញពីកន្លែងនេះ ឲ្យទៅយកដីថ្មី ហើយមានកាំភ្លើងច្រងេងច្រងាងភ្ជង់ ធ្វើមើល៍តែគេហ្នឹងជាខ្មាំង» ។
អ្នកភូមិម្នាក់ទៀត ថ្លែងដូច្នេះថា ៖ «បង្ខំឲ្យយើងទៅនៅដីថ្មី ហើយដីហ្នឹង ក៏ដីប្រជាជនដែរ ហើយឲ្យមីងទៅយ៉ាងម៉េច អាខ្លះគេកាប់គេវ៉ៃឈ្លោះគ្នា ដីរបស់គេដែរ គេម៉េចនឹងឲ្យយើង ហើយឥឡូវបង្ខំយើងឲ្យទៅ បើយើងមិនទៅរយៈពេលពីរថ្ងៃហ្នឹង ស្អែកគេដុតបង្ហើយហើយផ្ទះហ្នឹង» ។
ម៉ាយ៉ារិទ្ធិ ៖ តើនៅថ្ងៃនេះ គេធ្វើសកម្មភាពយ៉ាងម៉េចខ្លះដែរ?
អ្នកភូមិ ៖ «ថ្ងៃហ្នឹង គេដើរគំរាមកំហែងឲ្យយើងចេញ បើយើងមិនទៅ គេមិនព្រម ឥឡូវគេកំពុងដើរ នៅខាងលិចនេះអី អត់ហ៊ាននិយាយទេ ។ ឥឡូវវាដើរជំរឿនគ្រប់ផ្ទះ បង! ឥឡូវទាហានមកហើយបង ខ្ញុំបិទសិន វាមកតាមដានពួកខ្ញុំ» ។
មន្ត្រីអង្គការសិទ្ធិមនុស្សដែលបានធ្វើដំណើរចូលទៅដល់ភូមិជ័យសេនា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារនៅទីនោះ កំពុងរស់នៅក្រោមស្ថានភាពហ៊ុមព័ទ្ធដោយក្រុមទាហាន ។
មេបញ្ជាការកងពលតូចលេខ៣១ លោក ស៊ុន សារឿន ដែលកំពុងធ្វើកិច្ចការនៅទីនោះ បានប្រាប់វិទ្យុអាស៊ីសេរី ជាមួយការការចោទប្រកាន់ថា មានមនុស្សខូច និយាយមួលបង្កាច់កិច្ចការរបស់អាជ្ញាធរ ហើយលោកថា អ្វីៗដែលក្រុមទាហានបានធ្វើ គឺដើម្បីតែការអភិវឌ្ឍប៉ុណ្ណោះ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
លីកាដូផ្ដល់ជំនួយស្បៀងដល់ជនរងគ្រោះដោយអំពើហិង្សានៅខែត្រកំពត
ពលរដ្ឋជាង៣០០គ្រួសារនៅកំពតព្រួយបារម្ភពីការបាត់បង់ដីធ្លី
ជម្លោះដីធ្លីរវាងអ្នកភូមិនិងអាជ្ញាធរមូលដ្ឋាននៅស្រុកបាធាយខេត្តកំពង់ចាម
តំណាងរាស្រ្តនិងក្រុមសិទ្ធិមនុស្សរិះគន់ការប្រើអំពើហិង្សារបស់យោធាខែត្រកំពត
ក្រុមយោធាបន្តដុតបំផ្លាញផ្ទះអ្នកភូមិក្នុងជម្លោះដីនៅខែត្រកំពត
សិទ្ធិមនុស្សអំពាវនាវសុំឲ្យក្រុមយោធានៅកំពតផ្អាកប្រើអំពើហិង្សា
តុលាការខេត្តក្រចេះកោះហៅពលរដ្ឋ៤នាក់ក្នុងជម្លោះដីធ្លី
អ្នកភូមិ៧នាក់នៅភូមិជ័យសេនា ខេត្តកំពត រងរបួសក្នុងជម្លោះដីធ្លីជាមួយអាជ្ញាធរ
ពលរដ្ឋប្រមាណ២០០គ្រួសារនៅខែត្រកណ្ដាលប្រតិកម្មនឹងមន្ត្រីសូរិយោដី
ក្រុមយោធាផ្អាកសកម្មភាពឈូសឆាយផ្ទះពលរដ្ឋនៅក្រុងព្រះសីហនុ