សំណួរដែល លោក Robert Gates ត្រូវឆ្លើយបំភ្លឺ គឺមាន ទី១៖ ការហ្វឹកហ្វឺនជាអ្វី ដែលយកលុយសហរដ្ឋអាមេរិកប្រើដើម្បីផ្តល់ដល់កងពលតូចឆ័ត្រយោងលេខ៩១១ កងពលតូចលេខ៧០ និងកងអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តី?
ទី២៖ តើសមាជិកពីកងពលទាំងអស់នេះ ធ្លាប់បានទៅធ្វើដំណើរសហរដ្ឋអាមេរិក ដើម្បីទទួលការរៀនសូត្រ ហាត់ហ្វឹកហ្វឺនឬធ្វើទស្សនកិច្ចផ្លូវការដែរឬទេ? បើមាន តើគោលបំណងទៅធ្វើអ្វី? តើមានក្បួនខ្នាតពិនិត្យជ្រើសរើសចម្រាញ់ឈ្មោះត្រឹមត្រូវឬទេ មុននឹងគេធ្វើដំណើរទៅសហរដ្ឋអាមេរិក?
ទី៣៖ តើជំនួយជាសម្ភារៈ ឬឧបករណ៍អ្វីខ្លះ ដែលផ្តល់ឲ្យកងពលតូចពិសេសឆ័ត្រយោងលេខ៩១១ កងពលតូចលេខ៧០ កងកម្លាំងការងារប្រឆាំងភេរវកម្ម កងអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តី និងកងកម្លាំងសន្តិសុខដទៃៗទៀត?
ទី៤៖ ការហ្វឹកហ្វឺនជាអ្វី ដែលផ្តល់ដល់គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម កងកម្លាំងការងារជាតិប្រឆាំងភេរវកម្ម និងកងអង្គភាពពិសេសប្រឆាំងភេរវកម្ម?
ទី៥៖ តើកងអង្គភាពពិសេសប្រឆាំងភេរវកម្ម មានសមាជិកប៉ុន្មាននាក់ មកពីកងអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តី? តើគេរក្សាទុកមុខតំណែងរបស់គេនៅក្នុងកងអង្គរក្សនោះឬទេ?
និងទី៦៖ តើសហរដ្ឋអាមេរិកមានចាត់វិធានការអ្វីខ្លះហើយ ដើម្បីសម្គាល់អត្តសញ្ញាណបុគ្គលិកក្នុងកងអង្គភាពអង្គរក្ស មានវត្តមានក្នុងព្រិត្តិការណ៍បោកគ្រាប់បែក ថ្ងៃ៣០ មីនា ១៩៩៧ ហើយធានាថា អ្នកទាំងនោះ គ្មានឈ្មោះទទួលការហាត់ហ្វឹកហ្វឺន ដែលប្រើថវិកាសហរដ្ឋអាមេរិកនោះ?
ក្នុងសវនាការឯរដ្ឋសភាអាមេរិកាំង កាលពីថ្ងៃ១០ កញ្ញា តំណាងរាស្រ្ត Jim Moran ពីរដ្ឋវើជីនីញ៉ា បានសួរមន្រ្តីខ្មែរពីបក្សនយោបាយជំទាស់និងពីសង្គមស៊ីវិលថា តើកងយោធពលខេមរភូមិន្ទសព្វថ្ងៃ មានអតីតយោធាខ្មែរក្រហមបម្រើកិច្ចការក្នុងកងកម្លាំងប្រដាប់អាវុធ ឬគ្មាន ហើយបើមាន តើមានប៉ុន្មាននាក់?
