សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ចេញផ្សាយថ្ងៃទី៨ មករា ឲ្យដឹងថា សន្និសីទមានរយៈពេលមួយថ្ងៃនេះ នឹងផ្ដោតលើតួនាទីនៃសារព័ត៌មានសង្គម ចំពោះសេដ្ឋកិច្ចកម្ពុជា ក្រោមប្រធានបទថា៖ «តើយើងកំពុងស្ថិតនៅទីណាពេលនេះ ហើយថា តើយើងកំពុងទៅណា»។
អ្នកចូលរួមមានមន្ត្រីរាជការ តំណាងសង្គមស៊ីវិល តំណាងវិស័យឯកជន នឹងពិភាក្សាគ្នាអំពីកម្មវិធីនៃព័ត៌មានសង្គម រួមទាំងទំនាក់ទំនងរវាងសារព័ត៌មានសង្គម និងអ្នកសារព័ត៌មានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
