ស.រ.អា.​ផ្តល់​ការគាំទ្រ​វគ្គ​បណ្តុះ​បណ្តាល​ព័ត៌មាន​វិទ្យា​ដល់​មន្ត្រី​ក្រសួង​យុត្តិធម៌

2009-07-01

សហ​រដ្ឋអាមេរិក​ផ្តល់​ការគាំទ្រ​វគ្គ​បណ្តុះ​បណ្តាល​ព័ត៌មាន​វិទ្យា​លើក​ដំបូង​បង្អស់​ដើម្បី​បង្កើន​សមត្ថភាព តម្លាភាព និង​ការទទួល​ខុស​ត្រូវ​នៅ​ក្នុង​តុលាការ ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​យុត្តិធម៌​ចំនួន​ប្រមាណ​៩០​នាក់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ចុះ​ផ្សាយ​ថ្ងៃ​ទី​១ ខែ​កក្កដា វគ្គ​បណ្តុះ​បណ្តាល​នេះ ដែល​មាន​រយៈពេល​៤​ខែ​នឹង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​យុត្តិធម៌ ប្រព័ន្ធ​អ៊ិនត្រាណេត​សម្រាប់​ចែក​រំលែក​ព័ត៌មាន​នៅ​ក្នុង​ការិយាល័យ និង​គេហ​ទំព័រ​សម្រាប់​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្នុង​តុលាការ ដូច​ជា​ចំនួន​រឿង​ក្តី​និង​អត្រា​នៃ​ការជំនុំ​ជម្រះ​ជាដើម។

ឯកអគ្គរដ្ឋទូត​អាមេរិក លោកស្រី Carol Rodley នៅ​ក្នុង​ពិធី​សម្ពោធ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ឯ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ថ្លែង​អំពី​អំណរ​ស្វាគមន៍​ចំពោះ​ការបណ្តុះ​បណ្តាល​ប្រព័ន្ធ​ព័ត៌មាន​ថ្មី​នេះ ថា​គឺ​ជា​សក្តានុពល​ជា​កម្លាំង​ក្នុង​ការពង្រឹង​ផ្នែក​ជា​ច្រើន​នៃ​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធ៌ម។

ក្នុង​ឆ្នាំ​នេះ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ផ្តល់​ថវិកា​ជំនួយ​ចំនួន​ប្រមាណ​២​លាន​ដុល្លារ​ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដោយ​បណ្តុះ​បណ្តាល​ចៅក្រម មេធាវី  និង​ផ្តល់​នូវ​មធ្យោបាយ​ដល់​មជ្ឈដ្ឋាន​សាធារណៈ​ឲ្យ​មាន​លទ្ធភាព​អាច​ទទួល​បាន​ព័ត៌មាន​អំពី​តុលាការ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​​នៅ​តាកែវ​រង​ការ​ចោទ​ថា​បង្ក​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​រូប​មាន​គ្រោះថ្នាក់

ប៉ូលិស​ចរាចរណ៍​ក្រុង​ពោធិ៍សាត់​វាយ​យុវជន​ម្នាក់​ឲ្យ​រង​របួស

គ្រូ​បង្រៀន​នៅ​កំពង់ចាម​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ដោះស្រាយ​ប្រាក់​អតីតភាព

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ