លោក អ៊ម រតនា នាយប៉ូលិសក្រុងភ្នំពេញទទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានមានប្រសាសន៍ថា Richard David Mitchell បានត្រូវប៉ូលិសចាប់ឃាត់ខ្លួនកាលពីរាត្រីថ្ងៃព្រហស្បតិ៍ សប្តាហ៍កន្លងមកនេះ ខណៈដែលកំពុងប្រព្រឹត្តការរួមភេទជាមួយកុមារីពេស្យានោះ។
នៅពេលប៉ូលិសសួរចម្លើយ Mitchell បានបដិសេធចំពោះការចោទប្រកាន់នេះ ក៏ប៉ុន្តែ Mitchell នឹងអាចជាប់ពន្ធនាគារពី ៧ឆ្នាំដល់១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុសពិតប្រាកដនិងមានភស្តុតាង បញ្ជាក់ថា បានប្រព្រឹត្តអំពើអនាចារនោះមែន៕
