អាមេរិកាំង​ម្នាក់​ត្រូវ​ជាប់​គុក​១០​ឆ្នាំ​ពី​បទ​រួម​ភេទ​ជាមួយ​កុមារី​យៀកណាម​នៅ​កម្ពុជា

មន្ត្រី​តុលាការ​មាន​ប្រសាសន៍​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​ជន​ជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់​ ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ពី​បទ​ទាក់ទង​ស្នេហា​ផ្លូវ​ភេទ​ជាមួយ​នារី​យៀកណាម​ម្នាក់​នៅ​ស្រុក​ខ្មែរ​អាយុ​១៤​ឆ្នាំ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ. រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា Michael James Dodd អាយុ ៦០​ឆ្នាំ មក​ពី​វ៉ាស៊ិនតុន ឌីស៊ី (Washington DC) ក៏​បាន​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន ៥.០០០​ដុល្លារ​ទៅ​ជន​រង​គ្រោះ​ផង​ដែរ។

ព័ត៌មាន​បន្ត​ថា បុរស​អាមេរិក អាយុ​៦០​ឆ្នាំ​នេះ បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ៕