ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកម្ពុជាចុះហត្ថលេខាលើវិសោធនកម្មទៅនឹងសេចក្ដីព្រមព្រៀងទ្វេភាគីមួយនៅថ្ងៃពុធ ទី២៣ កញ្ញានេះ ដែលយោងតាមសេចក្ដីព្រមព្រៀងនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍអន្តរជាតិ (USAID) នឹងផ្ដល់ថវិកា៧.៧៩០.០០០ដុល្លារ នៅឆ្នាំ២០០៩នេះ ដើម្បីជួយជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចដែលជាវិស័យអាទិភាពរបស់កម្ពុជា ហើយនៅក្រោយវិសោធនកម្មនៃកិច្ចព្រមព្រៀងនេះ ភាគីរដ្ឋាភិបាលកម្ពុជាក៏នឹងផ្ដល់អាទិភាពជារបស់របរតម្លៃ៤២៥.០០០ដុល្លារផងដែរ។
ដោយ សាន សុវិទ្យ
ក្រោយពីជួយគាំទ្រខាងកំណើនសេដ្ឋកិច្ចនេះហើយ សហរដ្ឋអាមេរិកក៏គាំទ្រកម្មវិធីជាមួយវិស័យផ្សេងៗទៀតផងដែរ ដូចជាសុខាភិបាល អប់រំ សិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ចមូលដ្ឋានជាដើម តាមរយៈទីភ្នាក់ងារ USAID នៅឆ្នាំ២០០៩នេះ សហរដ្ឋអាមេរិករំពឹងថា នឹងផ្ដល់ជំនួយដល់កម្ពុជាទាំងអស់៦១លាន៨សែនដុល្លារ៕