សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី៣១ កក្កដា បានសរសេរថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីស្រាយបួសតាមប្រពៃណីអ៊ីស្លាមនៅស្ថានទូតអាមេរិក។
ជនជាតិចាមនៅប្រទេសកម្ពុជា បានបំពេញកាតព្វកិច្ចបួសរយៈពេលមួយខែ នៅក្នុងខែរ៉ម៉ាដន (Ramadan) ដូចអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់នៅលើសាកលលោកដែរ ដែលគេតមចំណីអាហារ ទឹកនៅពេលថ្ងៃចាប់ពីម៉ោង ៤ជាងទៀបភ្លឺ ដល់ថ្ងៃលិច ម៉ោង ៦ជាងល្ងាច។ ជនជាតិចាមបានចាប់ផ្ដើមបួសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ កក្កដា មក។
ស្ថានទូតសហរដ្ឋអាមេរិកបានរៀបចំកម្មវិធីស្រាយបួសដើម្បីឲ្យអ្នកកាន់សាសនាចូលរួមតាំងពីឆ្នាំ២០០៣ មក ដើម្បីលើកកម្ពស់ភាពចម្រុះគ្នានៃជំនឿសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។