នៅក្នុងអត្ថបទវិចារណកថាមួយ ចុះផ្សាយនៅក្នុងកាសែតអាមេរិកមួយឈ្មោះថា The Lowell Sun នាសប្តាហ៍កន្លងទៅនេះ លោក John Kerry បានសរសេរថាជាមួយនឹងការគាំទ្រសហរដ្ឋអាមេរិកនឹងអាចប្រើប្រាស់ជំនួយក្នុងការជួយកែលម្អប្រសិទ្ធភាពនៃដំណើរការសាលាក្តី ហើយការចូលរួមចំណែករបស់អាមេរិក នឹងអាចធ្វើឲ្យមានឥទ្ធិពលក្នុងវិធានការលើកកម្ពស់តម្លាភាពឯករាជភាពការចូលរួមរបស់សាក្សី និងវិធានការប្រឆាំងអំពើពុករលួយក្នុងសាលាក្តីផងដែរ ។
យោងតាមប្រភពពីមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក កំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដើម្បីវាយតម្លៃពីដំណើការវិវត្តន៍ចុងក្រោយរបស់សាលាក្តីខ្មែរក្រហម ៕
