ក្រុម​អ្នក​ជំនាញ​រក​ឃើញ​សាកសព​៣​នាក់ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​លិច​កប៉ាល Vera

មាន​ដំណឹង​ពី​រដ្ឋធានី​អង់ការ៉ា ប្រទេស​ទួរគី ថា​ក្រុម​ជំនាញ​ខាង​មុជ​ទឹក​បាន​រក​ឃើញ​សាកសព​មនុស្ស​ពីរ​នាក់ ក្នុង​ចំណោម​អ្នក​ធ្វើ​ការ​ក្នុង​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ដោត​ទង់​ជាតិ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចំនួន​៨​នាក់ ដែល​បាត់​ខ្លួន​នៅ​ពេល​នាវា​លិច​ក្នុង​សមុទ្រ​ខ្មៅ។

ទីភ្នាក់ងារ​ព័ត៌មាន​អេភី (AP) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ ទី​៤ កុម្ភៈ ថា កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ​វែរ៉ា (Vera) មាន​ក្រុម​នាវិក​ជន​ជាតិ​អ៊ុយក្រែន (Ukrainian) ១០​នាក់ និង​ជន​ជាតិ​ហ្សេអ័រហ្ស៊ី (Georgian) ម្នាក់។ ក្រុម​សង្គ្រោះ​បាន​ព្យាយាម​ស្រង់​មនុស្ស​ចេញ​ពី​សមុទ្រ​បាន ៣​នាក់ តែ​៨​នាក់​ទៀត​ដែល​មាន​ទាំង​អ្នក​បើក​កប៉ាល់​ម្នាក់​ផង កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ​វែរ៉ា​នេះ លិច​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ដោយ​សារ​ព្យុះ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទួរគី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។