ទីភ្នាក់ងារព័ត៌មានរដ្ឋយៀកណាម (VNA) បានឲ្យដឹងកាលពីថ្ងៃ១៣ វិច្ឆិកាកន្លងទៅនេះ ថា ក្រុមហ៊ុនយៀកណាមនោះបានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរជាតិប្រេងឥន្ធនៈកម្ពុជា កាលពីថ្ងៃ១២ វិច្ឆិកា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងប្រធានក្រុមហ៊ុនប្រេងយៀកណាម លោក វូ ទ្រឿងសឺង (Vu Truong Son)។
តាមទីភ្នាក់ងារព័ត៌មាន VNA កិច្ចសន្យានោះគឺ៣០ឆ្នាំសម្រាប់រាវរក បូម ចម្រាញ់ និងផលិតប្រេងកាត ហើយ៣៥ឆ្នាំសម្រាប់ផលិតឧស្ម័នធម្មជាតិ។ គេថា ក្រុមហ៊ុនត្រូវការពេលវេលា៧ឆ្នាំទើបរាវរកដឹងថាមានបរិមាណប៉ុណ្ណា៕
