ប្រភពព័ត៌មាន VietnamNet បានឲ្យដឹងថា លោក Nguen Van Dinh ប្រធានក្រុមហ៊ុនអាហរ័ណ នីហរ័ណ នាំឧសថចេញចូលដែលមានមូលដ្ឋាននៅកម្ពុជា បានថ្លែងថា កម្ពុជាគឺជាទីផ្សារសំខាន់ដ៏ធំមួយសម្រាប់ការនាំចេញឧសថពីប្រទេសវៀតណាម ពីព្រោះថាសព្វថ្ងៃនេះថ្នាំពេទ្យឬឧសថភាគច្រើនគឺនាំចូលមកពីប្រទេសបារាំង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌា ថៃនិងវៀតណាម។
ក៏ប៉ុន្តែលោក Nguen Van Dinh បានសង្កត់ធ្ងន់ថា អតិថិជនខ្មែរពុំមានការចាប់អារម្មណ៍ចំពោះថ្នាំពេទ្យផលិតនៅវៀតណាមឡើយពីព្រោះឧសថទាំងនោះប្រជាពលរដ្ឋខ្មែរពុំមានទម្លាប់និងចូលចិត្តទិញប្រើឡើយ។
លោកថា អ្វីដែលជាការបារម្ភបំផុតរបស់អតិថិជននោះគឺគុណភាពថ្នាំដែលរោងចក្រផលិតថ្នាំពេទ្យនៅវៀតណាមត្រូវការឧបករណ៍និងបច្ចេកទេសទំនើបដើម្បីបង្កើនគុណភាពឧសថទាំងនោះ៕
