រដ្ឋលេខាធិការក្រសួងកសិកម្ម លោក គិត សេង ប្រាប់កាសែតថា ក្រុមហ៊ុនយៀកណាមបានពង្រីកទំហំដីដាំកៅស៊ូនិងដំណាំផ្សេងៗទៀតនៅប៉ែកឦសាននិងប៉ែកបូព៌ា។
លោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្តល់សិទ្ធិធ្វើអាជីវកម្មខាងកសិកម្មដល់ក្រុមហ៊ុនយៀកណាមយ៉ាងតិច៥ ដែលមានទំហំដីជិត៣ម៉ឺន៥ពាន់ហិកតារនៅខេត្តកំពង់ធំ ក្រចេះ មណ្ឌលគិរី ព្រះវិហារ និងរតនគិរី។
គេមិនបានដឹងអំពីលក្ខខណ្ឌនៃការធ្វើសម្បទានដីសេដ្ឋកិច្ច ផលវិបាកខាងបរិស្ថានពីអាជីវកម្មទាំងនោះទេ។ ក្រុមហ៊ុនទាំង៥នោះ គឺក្រុមហ៊ុន BNA Cam Corp., Mondul Agri Resources, Central First Co., An Mang Yang និង ឡេង រិទ្ធី៕
