កាសែតយៀកណាម ញ៉ិនហ្សិន បានផ្សាយអត្ថបទមួយនៅថ្ងៃ៤ វិច្ឆិកា ដោយបានស្រង់ពាក្យពេចន៍របស់អ្នកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក្នុងឱកាសជួបជាមួយនាយករដ្ឋមន្រ្តីយៀកណាម ង្វៀង តឹនហ្សុង (Nguyen Tan Dung) នៅហាណូយថា អំពើរបស់លោក សម រង្ស៊ី ទៅដកបង្គោលកំណត់ព្រំដែនដូច្នោះ គឺបំផ្លាញសម្បត្តិទ្រព្យជាតិ រំលោភបំពានច្បាប់ខ្មែរ ហើយធ្វើឲ្យទំនាក់ទំនងកម្ពុជានិងយៀកណាមខូចខាតផលប្រយោជន៍។
មេដឹកនាំយៀកណាមបានស្នើឲ្យរដ្ឋអំណាចខ្មែរចាត់វិធានការឲ្យសមស្របដើម្បីកុំឲ្យអំពើដែលកាសែត ញ៉ិនហ្សិន ហៅថា អំពើវិទ្ធង្សនានោះ គេធ្វើដូច្នោះទៀត។ ក្នុងពេលជាមួយគ្នានោះភាគីយៀកណាមបង្ហាញជំហរឲ្យដឹងថា គេនឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែឃើញផលជាក់ស្តែង៕
