ខែត្រ​សៀមរាប​រៀបចំ​ធ្វើ​ពិធី​អុំ​ទូក​នៅ​ក្នុង​ស្ទឹង​សៀមរាប

នៅ​ខេត្ត​សៀមរាប​ក្នុង​ទិវា​សម្រាក​បុណ្យ​អុំ​ទូក​នេះ ខេត្ត​បាន​រៀបចំ​ឲ្យ​មាន​ការធ្វើ​ពិធី​អុំ​ប្រណាំង​ទូក​ផងដែរ​នៅ​ក្នុង​ស្ទឹង​សៀមរាប​មុខ​ព្រះរាជ​ដំណាក់​នៃ​ទីរួមខេត្ត។

សេចក្តី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ឲ្យ​ដឹង​ថា មាន​ទូក​ចូលរួម​ប្រណាំង​ប្រមាណ​៣០​ទូក​មក​ពី​បណ្តា​ស្រុក​ក្នុង​ខេត្ត ហើយ​នៅ​ពេល​យប់​មាន​ការបាញ់​កាំជ្រួច​ថែម​ទៀត​ផង។

ដោយឡែក​នៅ​ឯ​តំបន់​បរិវេណ​ប្រាសាទ​អង្គរវត្ត​មិន​មាន​ការរៀបចំ​ពិធី​អ្វី​ប្លែក​គួរ​ឲ្យ​កត់សម្គាល់​ទេ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​លេង​កម្សាន្ត​នៅ​ទី​នោះ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់៕