គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) នឹងចាក់ផ្សាយកម្មវិធីអប់រំ ស្វែងយល់អំពីការលើកស្ទួយស្រ្តី ឲ្យចូលរួមក្នុងវិស័យនយោបាយនិងជាអ្នកដឹកនាំថ្នាក់ជាតិ ឲ្យបានច្រើនជាអតិបរមា តាមរយៈការបោះឆ្នោតជូនស្រ្តីបេក្ខជនតំណាងរាស្ត្រ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខុមហ្វ្រែល ផ្សព្វផ្សាយកាលពីថ្ងៃពុធ ម្សិលមិញនេះ កម្មវិធីអប់រំដែលផលិតជាលក្ខណៈបែបរឿងខ្លីៗ ក្រោមចំណងជើងថា «បោះឆ្នោតគាំទ្រស្រ្តី ជួយប្រទេសជាតិយើង» រយៈពេល១១ នាទី នឹងចាក់ផ្សាយនៅរៀងរាល់ម៉ោង ៧កន្លះយប់ តាមរយៈស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួនពីរ ចាប់ផ្តើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី២៦ ខែកក្កដា នេះ ។
កម្មវិធីអប់រំនេះ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ហើយនិងតាមទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃសុក្រ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |