ស្ត្រី​ក្នុង​ក្រុង​ប្រើ​ប្រេង​រំអិល​ស្រោម​អនាម័យ​ជា​ថ្នាំ​សម្រាប់​បំបាត់​មុន​និង​មុខ​ជាំ

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​ដំណឹង​ពី​កាសែត​ក្នុង​ស្រុក​ថា ស្រ្តី​ខ្មែរ​នៅ​ក្នុង​ក្រុង​បាន​យក​ប្រេង​រំអិល​ស្រោម​អនាម័យ​ដែល​គេ​ប្រើ​សម្រាប់​ការពារ​ជំងឺ​កាមរោគ​នោះ ប្រើ​ជា​ថ្នាំ​លាប​បំបាត់​មុខ​មុន​គ្រាប់​ខ្មៅៗ​ជាំ ។

អ្នក​ឯកទេស​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​យ៉ាង​ណា​នោះ​ទេ ដោយ​មិន​ទាន់​ធ្វើការ​ពិសោធន៍ ។ ស្រ្តី​ខ្មែរ​មួយចំនួន​បាន​ប្រើ​ប្រេង​ស្រោម​អនាម័យ​នោះ ហើយ​និយាយ​ថា​ជា​សះស្បើយ​មុខ​កើត​មុន មុខ​ខ្មៅ​នោះ ៕