WWF បារម្ភពីការផុតពូជនៃត្រីធំជាងគេក្នុងទន្លេមេគង្គ
មូលនិធិនៃអង្គការការពារជីវិតសត្វព្រៃពិភពលោក (WWF) បានឲ្យដឹងកាលពីថ្ងៃ២៧ កក្កដា ថា ត្រីដ៏ធំជាងគេបំផុតក្នុងទន្លេមេគង្គនឹងអាចផុតពូជ ប្រសិនបើគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏វែងជាងបំផុតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ នៅតែបន្តដំណើរការនៅក្នុងខេត្ត Sayabouly ភាគខាងជើងប្រទេសលាវនោះ។
ដោយ តាំង សារ៉ាដា
ក្រុមនេះនិយាយថា ចំនួនត្រីពោយក្សក្នុងទន្លេមេគង្គ ដែលមានប្រវែងជាង ៣ម៉ែត្រ ហើយមានទម្ងន់រហូតដល់ ៦០០គីឡូក្រាមនោះ អាចផុតរលត់ ប្រសិនបើគេរាំងខ្ទប់ទឹកនៅកន្លែងត្រីពង តាមបណ្ដោយទន្លេមេគង្គ ដែលហូរកាត់ប្រទេសចិន លាវ ថៃ និងប្រទេសខ្មែរ ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីនោះ៕