ប្រវត្តិ​របាំ​ត្រុដិ

ត្រុដិ​គឺ​ជា​របាំ​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​ដែល​គេ​តែងតែ​ប្រគំ និង​លេង​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី។

0:00 / 0:00

របាំ​នេះ គឺ​គេ​សម្ដែង​ឡើង​ដើម្បី​ប្រសិទ្ធ​នូវ​សព្ទសាធុការពរ​ជូន​ដល់​ពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី នៅ​ពេល​ចូល​ឆ្នាំ​ថ្មី និង​បណ្ដេញ​ឧបទ្រព​ចង្រៃ​ដែល​កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​ចាស់​មក​នេះ ឲ្យ​វិនាស​ចេញ និង​នាំ​មង្គល​ល្អ​ជំនួស​មក​វិញ។

លោក មុំ សុផន សូម​លើក​យក​របាំ​ត្រុដិ មក​អធិប្បាយ​ជូន​អំពី​ប្រវត្តិ​ថា តើ​ហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ចូល​ចិត្ត​យក​របាំ​ត្រុដិ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ?