ក​ នាំ​ឲ្យ​កើត

ដោយ ផេង សូភ័ណ

១. ក អើយ​ក​កើត​ពី​កិច្ចការ ក កើន​ប្រាជ្ញា​ថ្លា​គំនិត ក កាន់​ជាក់លាក់​ល្អ​ប្រណិត ក កែន​អស់​មិត្ត​រឹត​ចំណង។

២. ក កាប់​ដី​ដាំ​ពុំ​មាន​សល់ ក កើប​យក​ផល​ដាក់​ជង្រុក ក កូន​ចៅ​ច្រើន​ជួយ​បែន​បុក ក កែ​ក្ដី​ទុក្ខ​មក​សុខសាន្ត។

៣. ក កុំ​ប្រមាថ​ខាត​ទាន​បង់ ក កាច​យង់ឃ្នង​កោង​សួ​ពូជ ក កាត់​ចំណែក​ចែក​ឲ្យ​ដូច ក កម្ម​កាល​តូច​ខូច​គ្រូ​វាយ។

៤. ក កាំ​រទេះ​មាន​ត្រាច​ធ្នង់ ក កោង​រង្វង់​ធ្នង់​ត្រាច​ទ្រ ក កង់​យានយន្ត​គ្រាន់​បង្គួរ ក កាល​ត្រាច់​ចរ​ល្អ​ប្រពៃ។

៥. ក កេរដំណែល​ដែល​សល់​នៅ ក កែង​បត់​ផ្លូវ​នៅ​ជ្រុង​ផ្សារ ក កោត​សរសើរ​ដល់​ដូនតា ក កាក់​ស្មាន​ថា​ល្អ​ណាស់​អ្ហង។

៦ ក កិប​លុយ​កាក់​ដាក់​ហោរ​ប៉ៅ ក កិន​ពេក​កូវ​នៅ​ហ៊ាន​ជួយ ក កោរ​យក​ប្រាក់​ហាក់​គ្មាន​ព្រួយ ក កែប​កង់​មួយ​កើប​មិន​សល់។

៧. ក កោះ​តូច​ធំ​ដុះ​រាយ​គ្នា ក កោង​កាង​ជា​ព្រៃ​សមុទ្រ ក កាង​ពាំង​មុខ​ទុក​ប្រយុទ្ធ ក កោដ្ឋ​មាស​សុទ្ធ​ដាក់​ធាតុ​ខ្មោច។

៨. ក កោត​ក្នុង​ចិត្ត​ពិត​មិន​យល់ ក កែវ​និមល​យល់​សាមាន្យ ក កត់​ចំណាំ​ចិត្ត​ប្រុស​គ្មាន ក កិច្ច​បោក​ប្រាណ​កែវ​នួន​ល្អង៕៚