សៀវភៅ​ជា​មិត្ត

ដោយ យី ឆេងអ៊ួ (ប៉េង)

បទ​កាកគតិ

១.ផ្ទះ​យើង​តូច​មែន តែ​ចិត្ត​រាប់​សែន ទូលាយ​ខ្លាំង​ណាស់ ឆ្លៀត​ពេល​ទំនេរ គួរ​ខំ​អាន​ខ្លះ សៀវភៅ​ច្រើន​ណាស់ ជម្រះ​មន្ទិល។

២.សៀវភៅ​ជា​មិត្ត សក្ដិសម​ពេក​ពិត គួរ​យើង​ពេចន៍​ពិល ប្រឹង​ប្រែង​អាន​ច្រើន ជម្រះ​មន្ទិល ដុះ​ខាត់​ទ្រុស្តសីល ព្យាយាម​សាង​គុណ។

៣. គង់​លែង​អផ្សុក រឿង​សុកមម៉ុក ប្រែ​ស្រាល​លែង​ធ្ងន់ ចម្រើន​ចិត្ត​ស្ងប់ ណា​ស្រស់​តូច​តន់ ចិត្ត​នឹង​ដូច​មុន ជ្រះ​ថ្លា​ដូច​កើត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។