ចង់​ដុះ​ត្រូវ​ដាំ

(បទ​មេ​បួន)

១. បើ​ចង់​ឲ្យ​ស្រួច ដូច​ជា​បន្លា
ទឹក​ចិត្ត​ហានក្លា ប្រាជ្ញា​មោះមុត។

២. ត្រូវ​ប្រឹង​ធ្វើ​ការ រៀន​សូត្រ​អត់ធ្មត់
ដល់​ទី​បំផុត គង់​បាន​ឆ្លង​រួច។

៣. បើ​ចង់​ឲ្យ​មុត ឧស្សាហ៍​សម្រួច
ស្មើ​ចិត្ត​ប៉ង​កួច ចង់​បាន​ត្រូវ​ប្រឹង។

៤. ទោះ​ត្រូវ​លំបាក កុំ​មាន​ចិត្ត​ខឹង
បណ្ដុះ​ព្រលឹង ទទួល​ខុស​ត្រូវ។

៥. ចង់​ដុះ​ត្រូវ​ដាំ តម្រង់​តម្រូវ
ល្បិច​ល្បង​ក្នុង​ក្រៅ កិច្ចការ​រៀន​សូត្រ ។

៦. ចិត្ត​ខឹង​លះ​បង់ កាន់​ចិត្ត​ស្លូត​បូត
ទៀង​ត្រង់​រហូត ក្លាហាន​វៃ​ឆ្លាត៕