គួរ​កុំ​ប្រមាថ

ដោយ៖ យី ឆេងអ៊ួ (ប៉េង)

(បទ​កាកគតិ)

១. គួរ​កុំ​ប្រមាថ ពាក្យ​មិន​ល្អ​ស្អាត នាំ​ខូច​សង្គម
មនុស្ស​សម័យ​ថ្មី គួរ​ឈប់​និយម ពាក្យ​ពូន​ជា​ដុំ
ផ្លុំ​ឆេះ​ជាតិ​ខ្មែរ។

២. គួរ​ដឹង​ខ្លួន​ខុស ញាតិ​អើយ​ចាំ​ចុះ ត្រូវ​ហ៊ាន​កែប្រែ
ចង់​ឈ្នះ​ហិង្សា ខន្តី​កុំ​ប្រែ ប្រើ​ពាក្យ​ថ្កើង​ទ្វេរ
សម​ពូជ​អ្នក​ជា។

៣. គួរ​កុំ​ប្រមាថ នាំ​តែ​ខូច​ខាត ខ្មែរ​ទាំង​អស់​គ្នា
ខឹង​ចង​ពៀរ​គេ នាំ​ទុក្ខ​វេរា ដល់​អ្នក​វិញ​ណា
នៅ​ទី​បញ្ចប់។

៤. អ្នក​មិន​ដឹង​ខុស មិត្ត​អើយ​ចាំ​ចុះ នឹង​ភព​ប្រសប់
ជន​ពាល​ឫស្យា វេរា​គ្រប់​សព្វ មិន​ចេះ​ឈរ​ឈប់
លុះ​សូន្យ​សង្ខារ៕