ឈប់​យំ​ណា​អូន!!!

១. មាស​មុំ​អូន​យំ​តើ​ព្រោះ​រឿង​អ្វី? យំ​យប់​យំ​ថ្ងៃ​ណា​ស្រស់​ស្នេហ៍​ស្នង
អូន​យំ​ម្នាក់​ឯង​ហើយ​គេង​បែរ​ខ្នង ឱ! ស្រស់​នួន​ល្អង​នឹក​ស្រុក​មែន​ទេ?

២. កុំ​ភ័យ​កុំ​ព្រួយ​ណា​ស្រស់​ពិសី បង​នឹង​លក​លៃ​ឲ្យ​ថ្លៃ​មាស​មេ
អូន​បាន​ទៅ​លេង​បង​ប្អូន​ពុក​ម៉ែ លេង​ចំការ​ស្រែ​ស្រុក​ខ្មែរ​យើង​ហើយ។

៣. ញញឹមៗ​ម្តង​វិញ​នួន​ល្អង ញញឹម​រក​បង​ណា​ស្រស់​ត្រាណត្រើយ
ញញឹម​នាំ​ជ័យ មង្គល​យើង​ហើយ ញញឹម​សះ​ស្បើយ​ពី​ទុក្ខ​ទាំង​ឡាយ៕