មើល​ចុះ​ពេល​ប្រឡង​បាក់ឌុប

កំណាព្យ

១. ក្រសួង​ប្រឹងប្រែង រៀបចំ​ចាត់ចែង កិច្ចការ​ប្រឡង
គិត​ដល់​សិស្ស​គ្រូ គន់គូរ​ចង​ក្រង ព្រោះ​មាន​បំណង
ចង់​ឲ្យ​បាន​ច្បាស់។

២. ប្រឡង​បាក់ឌុប គ្រូ​ខ្លះ​ថា​គ្រប់ ព្រោះ​ជា​ឱកាស
អាច​រក​លុយ​កាក់ ក្នុង​ថ្នាក់​បាន​ខ្លះ គ្មាន​គិត​អាម៉ាស់
ប្រឹង​រក​សោហ៊ុយ។

៣. មេ​ប្រយោគ​ខ្លះ ស្មោកគ្រោក​ខ្លាំង​ណាស់ មុខ​ក្រាស់​រឿង​លុយ
ទារ​សិស្ស​ត្រង់ៗ ក្មេង​បង់​ឲ្យ​ព្រុយ ប្រ៊ុយយ៉ុង​ជា​នុយ
លុយ​ចូល​ហោប៉ៅ។

៤. មេ​ប្រយោគ​អរ សិស្ស​ភ័យ​ភ្នែក​ស ព្រោះ​ខ្លួន​ឯង​ឆៅ
ចេះ​មិន​ប្រាកដ អាង​កត់​សំណៅ ឡេមឡឺម​ចេញ​ក្រៅ
មើល​ផៅ​សន្តាន។

៥. អ្នក​មាន​មិន​ថ្វី កូន​អ្នក​ក្រក្រី ស្បែក​ដណ្តប់​ប្រាណ
គ្រូថា​ស្មើ​នេះ គេ​ជិះ​សុទ្ធ​ឡាន ត្រូវ​ការ​ថ្កើងថ្កាន
មាន​បាន​ឡើង​ទ្វេ។

៦. សិស្ស​រៃ​លុយ​គ្នា តាម​គ្រូ​ទាមទារ គ្មាន​រួច​មួយ​ទេ
ព្រោះ​តែ​ចង់​ជាប់ មាន​ភ័ព្វ​ដូច​គេ ក្នុង​ពោះ​លួច​ជេរ
ព្រោះ​គេ​ក្រ​ប្រាក់។

៧. ក្រសួង​ចង់​ល្អ សិស្ស​ប្រឹង​ត្រដរ ឲ្យ​បាន​ជាប់បាក់
រី​អនុរក្ស វូមវៈ​លុយ​កាក់ ប្រមូល​តាម​ថ្នាក់
បាន​ប្រាក់​គគោក។

៨. សិស្ស​ត្រូវ​ប្រឹង​រៀន គ្រូ​ចេះ​អៀន​ប្រៀន ក្រសួង​ស្គាល់​រោគ
ទើប​មាន​គុណភាព កើត​លាប​ជ័យជោគ ខ្មែរ​ក្រោក​ឈប់​ងោក
យោគ​ឡើង​ល្បាញ​ល្បី៕