ការពារ​ឯករាជ្យ

(បទ​មេ​បួន)

១. ថ្ងៃ​ទី​ប្រាំបួន ខែ​វិច្ឆិកា
ទិវា​អស្ចារ្យ បុណ្យ​ឯករាជ្យ​ជាតិ។

២. សម្ដេច​ទាមទារ បារាំង​ទ័ល​ស្នៀត
លែង​គ្រប់គ្រង​ទៀត ខ្មែរ​មាន​សេរី។

៣. សម្ដេច​ទាមទារ រដ្ឋ​ហត្ថលេខី
បាន​ដោយ​ជោគជ័យ ធានា​ឯករាជ្យ។

៤. ទ្រង់​ដាក់​លក្ខខណ្ឌ បារាំង​ឈប់​ជ្រៀត
លើ​ឯករាជ្យ​ទៀត មក​លើ​រដ្ឋ​ខ្មែរ។

៥. ឯករាជ្យ​ជាតិ​យើង រឹង​មាំ​ព្រោះ​តែ
ប្រមុខ​រដ្ឋ​ខ្មែរ រាជ​រាស្ត្រ​និយម។

៦. អង្គ​សម្ដេច​ឱ ក្សត្រ​ដ៏​ឧត្ដម
ទ្រង់​បាន​ខិតខំ បូជា​កម្លាំង។

៧. ម្យ៉ាង​ព្រោះ​រាស្ត្រ​ខ្មែរ ក្លាហាន​តតាំង
ទប់​ទល់​នឹង​ខ្មាំង សត្រូវ​កាល​នុះ។

៨. ដឹង​ច្បាស់​សាមគ្គី ពិត​នាំ​ជាតិ​រស់
ទាំង​ស្រី​ទាំង​ប្រុស ណា​ក៏​គាំទ្រ។

៩. ដូច្នេះ​កូន​ចៅ ខ្មែរ​ដ៏​បវរ
គួរ​តែ​ស្មោះ​ស ការពារ​ឯករាជ្យ។

១០. ត​គ្រប់​ជំនាន់ ទប់​ស្កាត់​គ្រោះ​កាច
សាមគ្គី​អំណាច មាំ​គ្រប់​ជំហាន៕