ធ្វើ​ការ​ក្រៅ​ស្រុក

បទ​ពាក្យ​ប្រាំបី

១-ធ្វើ​ការ​ក្រៅ​ស្រុក​ចំណេញ​លុយ​កាក់ ធ្វើ​ការ​ខុស​ថ្នាក់​ខាត​បង់​វប្បធម៌ ធ្វើ​ការ​ក្រៅ​ស្រុក​បាត់​អស់​សសរ បាត់​បង់​អក្សរ​ភាសា​ជាតិ​ខ្មែរ។

២-ធ្វើ​ការ​ក្រៅ​ស្រុក​ប្រថុយ​ច្រើន​ណាស់ ការ​ធ្លាប់​ល្អ​ល្អះ​ព្រោះ​តែ​ដី​ស្រែ ពលករ​ចេញ​អស់​ពី​ផ្ទៃ​ស្រុក​ខ្មែរ ដី​នៅ​ទំនេរ​ធ្វើ​ស្រែ​លែង​បាន។

៣-សល់​តែ​មនុស្ស​ចាស់​នៅ​ផ្ទះ​មើល​ក្មេង ល្បែង​មិន​នាំ​លេង​ក្មេង​បាត់​កម្សាន្ត ចាស់​ទ្រោម​កម្លាំង​ទ្រាំ​ទ្រ​លែង​បាន ចៅ​តូច​ប៉ុន្មាន​បាត់​ភាព​កក់​ក្តៅ។

៤-អ្នក​ពេញ​កម្លាំង​សម្រាំង​ស្រុក​គេ ស្រុក​យើង​គ្មាន​ទេ​សល់​តែ​ខ្លោច​ឆៅ បើ​សិន​នៅ​ក្នុង​មិន​ព្រម​ចេញ​ទៅ សាមគ្គី​ញាតិ​ផៅ​គង់​ឈ្នះ​លំបាក។

៥-គួរ​យើង​នាំ​គ្នា​ពិចារណា​ឲ្យ​ល្អ សាមគ្គី​ស្មោះ​ស​ជម្នះ​តោក​យ៉ាក ខំ​ប្រឹង​ក្នុង​ស្រុក​ធ្វើ​កុំ​សម្រាក ស្រាវ​ជ្រាវ​ល្បង​សាក​អភិវឌ្ឍ​ជាតិ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។