វិធី​ចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​ថង់​ប្លាស្ទិក

រដ្ឋបាល​ជលផល​ហាម​នេសាទ​ត្រី​ចាប់​ពី​ខែ​មិថុនា ដល់​ដើម​ខែ​តុលា ព្រោះ​ជា​ពេល​វេលា​ត្រី​ធម្មជាតិ​ត្រូវ​បង្កាត់​ពូជ។

0:00 / 0:00

ក្នុង​រដូវ​ត្រី​ធម្មជាតិ​កំពុង​បង្កាត់​ពូជ នៅ​ឆ្នាំ​២០១០​នេះ អាកាសធាតុ​ប្រែប្រួល ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់ នាំ​ឲ្យ​ទឹក​ទន្លេ​មេគង្គ និង​ទឹក​ក្នុង​បឹង​ទន្លេសាប​ មាន​កម្ពស់​ទឹក​រាក់ នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា ផល​ត្រី​ទឹក​សាប​អាច​ថយ​ចុះ។

ទន្ទឹម​គ្នា​នោះ ដើម្បី​បង្កើន​ទិន្នផល​ត្រី​លក់​ក្នុង​ទីផ្សារ ក្រុម​កសិករ​នៅ​ខេត្ត​កំពត បង្រៀន​គ្នា​ពី​វិធី​ចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​ថង់​ប្លាស្ទិក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី ៖