ការ​ប្រើ​ជី​កាកសំណល់​ឡ​ជីវឧស្ម័ន

អ្នក​ជំនាញ​ខាង​កសិកម្ម​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជី​កាក​សំណល់​ឡ​ដែល​មាន​នៅ​ក្នុង​អាង​ស្តុក គឺ​ជា​ជី​ទឹក​មួយ​យ៉ាង​ល្អ មាន​សារធាតុ​ចិញ្ចឹម​ច្រើន ដូចជា​ពពួក​ម៉ាក្រូធាតុ មាន​ដូចជា អិនប៉េកា អាស្សូត និង​ មីក្រូធាតុ មាន​ដូចជា​ជាតិ​ដែក​ជា​ដើម។

0:00 / 0:00

ជី​កាក​សំណល់​ឡ​នេះ គេ​អាច​យក​ទៅ​ផលិត​ជា​ជី​កាកសំណល់​ឡ​គោក ដើម្បី​ដាំ​ដំណាំ​ឈើ​បរិភោគ​ផ្លែ ស្រូវ និង​បន្លែ។ ជី​កាកសំណល់​ឡ​រាវ គេ​ប្រើ​លើ​ការ​ស្រោច​បន្លែ សម្រាប់​បំប៉ន ឯ​ជី​កាក​សំណល់​ឡ​ពាក់​កណ្ដាល​ស្ងួត គេ​ប្រើ​សម្រាប់​ចិញ្ចឹម​ជន្លេន។

អ្នកស្រី អ៊ុក សាវបូរី រាយការណ៍​អំពី​ផល​ប្រយោជន៍​នៃ​ជី​កាកសំណល់​ឡ​ជីវឧស្ម័ន​ប្រើ​លើ​បន្លែ ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​របស់​កសិករ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ៖