ឡ​ជីវឧស្ម័ន​ចល័ត

ការ​ប្រែប្រួល​អាកាសធាតុ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​មួយ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក។ បញ្ហា​នេះ​បាន​ធ្វើ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​រួម​គ្នា​កាត់​បន្ថយ​នូវ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​តាម​វិធី​ផ្សេងៗ។

0:00 / 0:00

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​បំពុល​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស និង​ការ​កាប់​ព្រៃ​ឈើ​យក​មក​ធ្វើ​ជា​អុស​ដើម្បី​ដុត​ចម្អិន​អាហារ​នោះ អង្គការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​ផលិត​ឡ​ជីវឧស្ម័ន ដែល​អាច​ចល័ត​បាន ដើម្បី​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង និង​ជនបទ អាច​ប្រើប្រាស់​ឡ​នោះ​បាន និង​ផ្ដល់​នូវ​ផល​ប្រយោជន៍​ច្រើន​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី៖