ការ​ចិញ្ចឹម​ពូជ​មាន់​៣​សាសន៍​និង​អត្ថប្រយោជន៍ (ភាគ​២)

លោក​អ្នក​នាង​បាន​ជ្រាប​រួច​មក​ហើយ​អំពី​ការ​បង្កាត់​ពូជ​មាន់​៣​សាសន៍​យក​ទៅ​ចិញ្ចឹម។ ការ​បង្កាត់​នោះ​គេ​យក​មាន់​ស្រែ​បង្កាត់​ជាមួយ​មាន់​នាំ​ចូល​របស់​ក្រុមហ៊ុន​ស៊ីភី បន្ទាប់​មក​គេ​យក​កូន​របស់​វា​នោះ​ទៅ​បង្កាត់​ពូជ​ជាមួយ​មាន់​ស្រែ​វិញ ដើម្បី​ឲ្យ​បាន​ប្រភេទ​ឈាម​៣​ផ្សេង​គ្នា។

វិធី​បង្កាត់​មាន់​បែប​នេះ គឺ​ធ្វើ​ឲ្យ​មាន់​៣​សាសន៍​នោះ​ឆាប់​ដុះ​រោម​ជិត​ខ្លួន​មាន់ គេ​អាច​ឆាប់​បាន​ចាប់​លក់​លឿន​ជាង​មាន់​ស្រែ​ដែល​ដុះ​រោម​មិន​ជិត​ខ្លួន បើ​ប្រៀបធៀប​ការ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ដូច​គ្នា។

ជា​បន្ត​ទៅ​ទៀត​នេះ លោក​អ្នក​នាង​នឹង​បាន​ជ្រាប​ពី​ការ​រើស​ទីតាំង​ចិញ្ចឹម ការ​ផ្តល់​ចំណី ការ​ថែទាំ​ជាដើម ដែល​អ្នកស្រី អ៊ុក សាវបូរី លើក​យក​មក​ជម្រាប​ជូន​ជ្រាប​ជា​បន្ត ៖