វិធី​ចិញ្ចឹម​គោ​យក​​កូន (ភាគ​១)

សព្វថ្ងៃ​នេះ​វិធី​ចិញ្ចឹម​គោ​របស់​កសិករ​ខ្មែរ​គេ​ឃើញ​មាន​របៀប​ផ្សេងៗ​គ្នា ក្នុង​នោះ​មាន​វិធី ៣​យ៉ាង​សំខាន់ៗ​សម្រាប់​ចិញ្ចឹម​គោ។ ទី​១ ការ​ចិញ្ចឹម​គោ​យក​ទឹក​ដោះ ទី​២ ការ​ចិញ្ចឹម​គោ​យក​សាច់ និង​ទី​៣ ការ​ចិញ្ចឹម​គោ​យក​កូន។

0:00 / 0:00

សម្រាប់​នាទី​កសិកម្ម​របស់​នៅ​សប្ដាហ៍​នេះ អ្នកស្រី អ៊ុក សាវបូរី សូម​លើក​យក​របៀប​ចិញ្ចឹម​មួយ​ប្រភេទ គឺ​ការ​ចិញ្ចឹម​គោ​យក​កូន ដែល​គេ​ចិញ្ចឹម​នៅ​កសិដ្ឋាន​មួយ​ក្នុង​ភូមិ​មហាព្រហ្ម ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មក​ជម្រាប​ជូន ៖