វិធី​ចិញ្ចឹម​គោ​យក​កូន (ភាគ​២)

បើ​និយាយ​ពី​ការ​ចិញ្ចឹម​គោ ចំពោះ​កសិករ​ខ្មែរ​តាំង​ពី​កុមារ​រហូត​មនុស្ស​ចាស់​សុទ្ធ​តែ​ឆ្លើយ​ថា ការ​ចិញ្ចឹម​គោ​ងាយ​ទេ ឲ្យ​តែ​សំបូរ​ស្មៅ សំបូរ​ទឹក​ឲ្យ​វា​ស៊ី​ផឹក​ទៅ គោ​នឹង​ឆាប់​ធំធាត់។ ប៉ុន្តែ​នៅ​ពេល​ដែល​សួរ​ថា តើ​គោ​ឈឺ​ត្រូវ​ព្យាបាល​ដូច​ម្ដេច? ម្ចាស់​គោ​ក្មេង​ចាស់​នោះ មិន​អាច​មាន​វិធី​ជួយ​ព្យាបាល​សត្វ​ឲ្យ​ប្រាកដ​ថា មាន​ប្រសិទ្ធភាព​លើ​ជំងឺ​ដល់​សត្វ​គោ​នោះ​ឡើយ។

0:00 / 0:00

លោក នៅ កាស៊ី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​ហ្វូង​នៅ​ភូមិ​មហាព្រហ្ម ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត អះអាង​ថា គាត់​បាន​ការពារ​ជំងឺ​​ដល់​សត្វ​គោ​របស់​គាត់​ជិត ៣០០​ក្បាល​នោះ មាន​ប្រសិទ្ធភាព​លើ​ជំងឺ​សត្វ ១០​ឆ្នាំ​មក​ហើយ។

តើ​គាត់​មាន​វិធី​បែប​ណា​ដែល​អាច​ចិញ្ចឹម​គោ​បាន​ច្រើន​រយ​ក្បាល ហើយ​ការពារ​ជំងឺ​បាន​នោះ?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី ៖