សួន​ដំណាំ​គ្រួសារ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពត

ក្រោយ​ពេល​ច្រូត​កាត់ កសិករ​បាន​ប្រើប្រាស់​ទឹក​ដែល​នៅ​សល់​ច្រើន​ក្នុង​ស្រែ ថ្លុក ត្រពាំង បឹង ព្រែក អូរ​ជាដើម ដើម្បី​ដាំ​ដំណាំ​បន្លែ​បង្ការ​ជា​លក្ខណៈ​​គ្រួសារ​ជា​បន្ត​ទៀត។

កសិករ​ខេត្ត​តាកែវ និង​ខេត្ត​កំពត បាន​កែច្នៃ​បែប​នេះ ដោយសារ​មិន​ចង់​ទុក​កម្លាំង​ទំនេរ​ចោល ជា​ការ​រក​ចំណូល​បន្ថែម​លើ​ទិន្នផល​ស្រូវ​ដែល​បាន​ប្រមូល​ផល​ហើយ និង​បន្ថយ​ប្រាក់​ចំណាយ​ទិញ​បន្លែ​ពី​ផ្សារ។

អ្នកស្រី អ៊ុក សាវបូរី រាយការណ៍​ពី​កសិករ​ច្រើន​ភូមិ ចិញ្ចឹម​ជីវិត​បាន​ធូរធារ​ពី​ការ​ដាំ​បន្លែ​ក្រោយ​ការ​ច្រូត​កាត់៖