កសិករ​ដាំ​បន្លែ​ធម្មជាតិ​របស់​សេដាក​រៀន​ធ្វើ​កសិ​ពាណិជ្ជករ

ការ​ដាំ​បន្លែ​អាច​ធ្វើ​ឲ្យ​កសិករ​រក​ចំណូល​បាន​មិន​ចាញ់​មុខ​របរ​ផ្សេង​ទៀត​ឡើយ។ ការ​ដាំ​បន្លែ​អាច​ជា​មុខ​របរ​មួយ ដែល​មាន​ប្រាក់​ចំណូល​ជា​ប្រចាំ។ បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​និយម​ទទួល​ទាន​បន្លែ​ដែល​ដាំ​ដោយ​ប្រើ​ជី​ធម្មជាតិ មិន​មាន​ជាតិ​គីមី។ ប៉ុន្តែ​បន្លែ​ដាំ​តាម​បែប​ធម្មជាតិ​មិន​អាច​ផ្តល់​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ និង​ការ​ប្រើប្រាស់​ឡើយ។

0:00 / 0:00

ដើម្បី​ពង្រឹង​ឲ្យ​អ្នក​ដាំ​បន្លែ​ផលិត​បន្លែ​ឲ្យ​បាន​ច្រើន​សម្រាប់​លក់ អង្គការ​សេដាក (CEDAC) និង​អង្គការ ហ្សី អាយ ហ្សិត (GIZ) បាន​ប្រជុំ​ក្រុម​អ្នក​ផលិត​បន្លែ ដើម្បី​ពន្យល់​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ខិត​ខំ​ដាំ​បន្លែ​ឲ្យ​បាន​ច្រើន ដើម្បី​លក់​បាន​ចំណូល​ប្រាក់​ច្រើន ក្លាយ​ខ្លួន​ទៅ​ជា​កសិ​ពាណិជ្ជករ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី៖