បច្ចេកទេស​ចិញ្ចឹម​ត្រី​ច្រើន​ប្រភេទ​ក្នុង​ស្រះ​តែ​មួយ (ភាគ​៣)

នៅ​គ្រា​ដែល​បរិមាណ​ត្រី​ធម្មជាតិ​កាន់​តែ​ថយ​ចុះ មន្ត្រី​នាយកដ្ឋាន​ជលផល​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​កសិករ​ដែល​នៅ​ឆ្ងាយ​ពី​ទន្លេ បឹង ស្ទឹង ព្រែក​ជាដើម នាំ​គ្នា​ចិញ្ចឹម​ត្រី​ទាំង​ប្រភេទ​ពូជ​នាំ​ចូល និង​ពូជ​ក្នុង​ស្រុក ដែល​ធន់​នឹង​ជំងឺ ដើម្បី​បង្កើន​អាហារ​ជាតិ​សាច់​ត្រី ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ទីផ្សារ។

0:00 / 0:00

មន្ត្រី​នាយកដ្ឋាន​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក ហាក់ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង​ខែត្រ​តាកែវ មួយ​ប៉ុណ្ណោះ ពលរដ្ឋ​ប្រមាណ​ជិត ១​ម៉ឺន​គ្រួសារ បាន​ទទួល​ទិញ​កូន​ត្រី​ទៅ​ចិញ្ចឹម​នៅ​តាម​ស្រះ​គ្រួសារ។

អ្នកស្រី អ៊ុក សាវបូរី សូម​ជូន​សេចក្ដី​រាយការណ៍​ពី​ការ​ចិញ្ចឹម​ត្រី​តាម​ស្រះ​គ្រួសារ​ជា​បន្ត​ទៀត ៖