0:00 / 0:00
ដើមចេកមានដុះជាច្រើនកន្លែងនៅប្រទេសកម្ពុជា។ ដើមចេកដុះមិនសូវរើសប្រភេទដីទេ ហើយប្រជាពលរដ្ឋនិយមដាំដើមចេកដើម្បីយកដើម ស្លឹក មកប្រើប្រាស់ផង និងបានទទួលផលជាផ្លែដើម្បីទទួលទានជាបង្អែមផង។
ផ្លែចេកជាប្រភពអាហារថាមពលចម្រុះ មានប្រយោជន៍ចំពោះសុខភាព។ ចេកផ្ដល់ថាមពលបានភ្លាមៗ ក្រោយពេលបរិភោគ។ ការសិក្សាមួយបង្ហាញថា បរិភោគចេកពីរផ្លែប៉ុណ្ណោះ អ្នកនឹងមានថាមពលអាចហាត់កីឡាបានដល់ទៅ ៩០នាទី។ ប្រជាពលរដ្ឋដាំដើមចេកជាចំការហូរហែ ខ្លះដាំជាកសិដ្ឋាន ខ្លះដាំតាមលំនៅឋាន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
