វិធី​ដាំ​ដំណាំ​​​ជា​លក្ខណៈ​គ្រួសារ (ភាគ​១)

សួន​ដំណាំ​លក្ខណៈ​គ្រួសារ​ត្រូវ​គេ​ចាត់​ទុក​ថា មាន​សារសំខាន់​ផង​ដែរ​ក្នុង​ការ​ចូល​រួម​បង្កើន​ប្រាក់​ចំណូល​បន្ថែម​លើ​ដំណាំ​ស្រូវ។

សួន​ដំណាំ​តាម​គ្រួសារ​នោះ បាន​ធានា​សុវត្ថិភាព​ស្បៀង ជួយ​បង្កើន​អាហារូបត្ថម្ភ​និង​បន្ថយ​ប្រាក់​ចំណាយ​តាម​គ្រួសារ​ផង​ដែរ។

ស្រ្តី​មេម៉ាយ​រស់​នៅ​ភូមិ​គោកងួន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដាំ​បន្លែ​លើ​ដី​ស្រែ​និង​ដី​ជុំវិញ​ផ្ទះ ត្រូវ​បាន​ជាប់​ជា​កសិករ​ឆ្នើម​លេខ​២ ក្នុង​ចំណោម​កសិករ ២៥​នាក់ ដែល​ចូល​រួម​ប្រឡង​នៅ​នាយកដ្ឋាន​កសិកម្ម នៅ​ថ្ងៃ​២៩ ខែ​មករា ឆ្នាំ​២០១០ ដោយសារ​សួន​ដំណាំ​គ្រួសារ​របស់​គាត់។

អ្នកស្រី អ៊ុក សាវបូរី សូម​ជូន​សេចក្ដី​រាយ​ការណ៍​ពី​វិធី​ដាំ​ដុះ​របស់​គាត់​ដែល​បាន​ធ្វើ​ឲ្យ​ជាប់​លេខ​ដូច្នេះ ៖