វិធី​ដាំ​គូឆាយ

គូឆាយ​ជា​បន្លែ​មួយ​ប្រភេទ​មាន​ស្លឹក​សំប៉ែត​តូច​វែង ស្មើ​ចុង​ស្មើ​ដើម ដុះ​ចេញ​ដូច​ជា​ដើម​ខ្ទឹម​ដូច្នោះ​ដែរ។ គូឆាយ​គេ​ច្រើន​យក​ផ្កា​ទៅ​ឆា​ជា​ម្ហូប ហើយ​ស្លឹក​វា​គេ​យក​ទៅ​ខ្ចប់​ម្សៅ​ធ្វើ​ជា​នំ​យ៉ាង​ឆ្ងាញ់​ពិសា គឺ​នំ​គូឆាយ។

គូឆាយ​ភាគច្រើន​ដែល​នាំ​ចូល​ទី​ផ្សារ​នៅ​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ដឹក​មក​ពី​ខេត្ត​កណ្តាល ដែល​ជា​កន្លែង​មាន​ការ​ដាំ​ដុះ​ច្រើន​នៅ​តាម​ដង​ទន្លេ​បាសាក់។ តើ​ការ​ដាំ​ដុះ​នោះ​ដូច​ម្តេច ហើយ​ផ្តល់​ផល​ដល់​កសិករ​ដូច​ម្តេច​ខ្លះ?

ក្នុង​នាទី​កសិកម្ម​នៅ​សប្ដាហ៍​នេះ លោក ឡេង ម៉ាលី សូម​នាំ​យក​វិធី​ដាំ​គូឆាយ​មក​ជម្រាប​ជូន។