ការផលិតចំណីដោយខ្លួនឯងនេះ បានធ្វើឲ្យចំណីនៅមានគុណភាពខ្ពស់ នៅពេលដាក់ឲ្យសត្វស៊ីទៅនឹងទទួលបានជីវជាតិស្រស់ជាងចំណីទិញដែលគេស្តុកទុកយូរថ្ងៃ។
ការផលិតចំណីរបស់គម្រោងពង្រឹងសហគ្រាសខ្នាតតូច ធំ និងមធ្យមនៅកម្ពុជា ហៅកាត់ថា អេម.អេស.អេម.អ៊ី.កម្ពុជា (M S M E Cambodia) បានផ្ដល់បច្ចេកទេសផលិតចំណីដល់អ្នកចិញ្ចឹមសត្វមានច្រើនប្រភេទ។ ចំពោះសត្វជ្រូកមានបច្ចេកទេសផលិតចំណីសំរាប់ជ្រូកសាច់ ខុសពីកូនជ្រូក រីឯបច្ចេកទេសសំរាប់ផលិតចំណីមេជ្រូកផើម ក៏ខុសពីចំណីផលិតឲ្យមេជ្រូកកំពុងបំបៅដោះកូនដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍ភាគបន្តរបស់អ្នកស្រី អ៊ុក សាវបូរី អំពីវិធីផលិតចំណីជ្រូក៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
