0:00 / 0:00
អ្នកដាំបន្លែអាជីព ភាគច្រើនគេនិយមដាំបន្លែដោយប្រើជីគីមីក្នុងការទាញយកផល និងដាក់ជីបង្កើន និងការពារដំណាំនោះ។ ប៉ុន្តែអ្នកស្រី ទីវ ឆាត រស់នៅភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បែរជាជ្រើសរើសការដាំបន្លែតាមបែបធម្មជាតិ ដាំលើរានស៊ីម៉ងត៍សម្រាប់លក់ឲ្យទីផ្សារកសិផលធម្មជាតិរបស់អង្គការសេដាក់ (CEDAC)។
នាយកអង្គការសេដាក់ លោក យ៉ង សាំងកុមារ បានឲ្យដឹងថា អង្គការនោះបានទិញបន្លែធម្មជាតិពីអ្នកដាំលើរានទើបបានប្រមាណ ៣០គ្រួសារទេ។
តើការដាំបន្លែលើរានលំបាក ឬយ៉ាងណា បានជាអ្នកដាំបន្លែធម្មជាតិលើរាននោះនៅមានតិចជាងអ្នកដាំបន្លែលើករងលើដី?
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី ៖
