វិធី​បណ្ដុះ​ផ្សិត​អំបោះ

ផ្សិត​គឺ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​គេ​អាច​បណ្ដុះ​បាន​ច្រើន​របៀប​ទៅ​តាម​ប្រភេទ​របស់​វា​នីមួយៗ។

0:00 / 0:00

ផ្សិត​ខ្លះ​ត្រូវ​យក​ចំបើង​មក​បណ្ដុះ ដែល​គេ​ហៅ​ថា ផ្សិត​ចំបើង។ ផ្សិត​ខ្លះ​ទៀត​ត្រូវ​យក​អាចម៍​រណារ កំប្លោក សំបក​ឈូក ឬ​ដើម​ចេក​ងាប់​ជា​ដើម​មក​បណ្ដុះ​អាច​បាន​ជា​ផ្សិត​ដែរ។

បច្ចុប្បន្ន អាជីវកម្ម​បណ្ដុះ​ផ្សិត​កំពុង​រីក​ដុះដាល​ស្ទើរ​គ្រប់​តំបន់ ពិសេស​នៅ​តាម​ទី​ជន​បទ​នៃ​ប្រទេស​កម្ពុជា។ កសិករ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បណ្ដុះ​ផ្សិត​លក់ បាន​ជួយ​បង្ហាត់​បង្រៀន​គ្នា​បន្ត​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ជា​លក្ខណៈ​អាជីវកម្ម​ខ្នាត​តូច​ប្រចាំ​គ្រួសារ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី អំពី​ការ​ពន្យល់​ណែនាំ​របស់​កសិករ​មួយ​រូប គឺ​លោក ផន វាសាន ក្នុង​ការ​បណ្ដុះ​ផ្សិត​អំបោះ៖

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។