វិធី​ផ្សំ​សារធាតុ​គីមី​ជាមួយ​ជីកំប៉ុស​សម្រាប់​សម្លាប់​មេរោគ​ផ្សិត​ធ្វើ​ឲ្យ​ដើម​ធូរេន​រលួយ

នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួម​ផ្សំ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ថា ដំណាំ​ធូរេន នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​កើត​ជំងឺ​ស្លឹក​លឿង រួច​ថយ​ចុះ​ផ្កា និង​ផ្លែ ហើយ​ចាប់​ផ្ដើម​ងាប់​ពី​ចុង​មែក។

0:00 / 0:00

ក្រោយ​ពី​ធូរេន​ងាប់​ពី​ចុង​មែក​រយៈពេល ២​ទៅ ៣ឆ្នាំ​ក្រោយ​មក ដើម​ធូរេន​ងាប់​តែ​ម្តង។ បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​មន្ត្រី​កសិកម្ម​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ជំងឺ​កើត​នៅ​ដើម​ធូរេន​នោះ អស់​រយៈពេល ១៥​ខែ ទើប​រក​ឃើញ​មេរោគ​ផ្សិត​ម្យ៉ាង​ឈ្មោះ ផាយថបថូរ៉ា (PHYTOPTHORA) ដែល​នៅ​ក្នុង​ដី​ទុំ​ជាប់​ឫស​ធូរេន ធ្វើ​ឲ្យ​ធូរេន​រលួយ​ឫស ហើយ​ដើម​ធូរេន​ក៏​ងាប់​រយៈពេល ២ ទៅ​៣ឆ្នាំ ក្រោយ​មេរោគ​ផ្សិត ផាយថបថូរ៉ា នោះ​ទុំ​នៅ​ឫស​ធូរេន។

កាល​ពី​ថ្មីៗ មន្ត្រី​កសិកម្ម​បាន​សាក​ល្បង​ព្យាបាល​ជំងឺ​រលួយ​ឫស​ធូរេន នៅ​ក្នុង​ភូមិ​ស្នំប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ប្រើ​ល្បាយ​ជីវសាស្ត្រ និង​ជី​ធម្មជាតិ ដើម្បី​សម្លាប់​មេរោគ ផាយថបថូរ៉ា នោះ​បាន​ជោគជ័យ។

ជា​បន្ត​ទៅ​ទៀត លោក កៀន សុភា អនុប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួម​ផ្សំ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រាប​ជូន​បន្ថែម​តាម​ការ​សាកសួរ​របស់​អ្នកស្រី អ៊ុក សាវបូរី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។