វិធី​ចិញ្ចឹម​បង្កង​ទឹក​សាប

បង្កង​ទឹក​សាប​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក់​ក្នុង​ទីផ្សារ គឺ​ជា​បង្កង​នេសាទ​ពី​ទន្លេ បឹង ស្ទឹង​ជាដើម។

បង្កង​មាន​លក់​នៅ​ទីផ្សារ​តិច​ជាង​ទំហំ​នៃ​សេចក្ដី​ត្រូវការ​ធ្វើ​ជា​អាហារ​ប្រចាំ​ថ្ងៃ។ ដោយហេតុ​នេះ​ហើយ កាល​ពី​ឆ្នាំ​២០០៧ និង​២០០៨ គេ​ឃើញ​មន្ត្រី​កសិកម្ម​បាន​បណ្ដុះបណ្ដាល​កសិករ​ខ្មែរ​ឲ្យ​ចេះ​ភ្ញាស់​បង្កង​ចេះ​ផលិត​កូន​បង្កង​ពូជ និង​បង្រៀន​ឲ្យ​ចេះ​ចិញ្ចឹម​បង្កង​ទៀត​ផង។

បច្ចុប្បន្ន​មាន​កសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​តាកែវ ទទួល​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​បង្កង និង​មាន​កសិករ​ខ្លះ​ទៀត​កំពុង​ចាប់​ផ្ដើម​សាកល្បង​រៀន​សូត្រ​ចិញ្ចឹម និង​រៀន​ភ្ញាស់​បង្កង​ពូជ។

ដើម្បី​ជ្រាប​ពី​វិធី​ចិញ្ចឹម​បង្កង​ទឹក​សាប សូម​ស្ដាប់​លោក វ៉ាន់ ប៉ូ កសិករ​ខេត្ត​តាកែវ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ភ្ញាស់ និង​ចិញ្ចឹម​បង្កង​ទឹក​សាប ដែល​លោក​បាន​ស្ម័គ្រ​ចិត្ត​រៀប​រាប់​ប្រាប់​អ្នកស្រី អ៊ុក សាវបូរី ៖

ស្ដាប់​សំឡេង​ភាគ​១Opens in new window ]

ស្ដាប់​សំឡេង​ភាគ​២Opens in new window ]