ការ​រក​ប្រាក់​ចំណូល​ពី​ការ​ដាំ​ស្លឹក​គ្រៃ​លក់

ស្លឹក​គ្រៃ​ជា​គ្រឿង​ទេស​មួយ​ក្នុង​ចំណោម​គ្រឿង​ទេស​ដទៃ​ទៀត ដែល​សម្រាប់​​ផ្សំ​ធ្វើ​ឲ្យ​ម្ហូប​អាហារ​ឲ្យ​រឹតតែ​មាន​រសជាតិ​មួយ​កម្រិត​​ទៀត។

0:00 / 0:00

ស្លឹក​គ្រៃ​​គឺ​ជា​ផលិតផល​កសិកម្ម​​ក្នុង​ស្រុក​មួយ​ចាំបាច់​មាន​តម្រូវ​ការ​លើ​​ទីផ្សារ​ជា​ប្រចាំ​ខាន​មិន​បាន ដែល​​អ្នក​ផលិត​ត្រូវ​តែ​ផលិត​ជា​ប្រចាំ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ។

អ្នកស្រី អ៊ុក សាវបូរី រាយការណ៍​អំពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នាំ​គ្នា​ដាំ​ដំណាំ​ស្លឹកគ្រៃ​លក់ ធ្វើ​ឲ្យ​ជីវភាព​​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​​បាន​ធូរធារ​គ្រាន់​បើ៖