ជន្លេនជាអាហារសាច់សម្រាប់បំប៉នត្រី កង្កែប មាន់ ទា ជាដើម។ ជន្លេនក៏ជាសត្វដែលវាចូលចិត្តត្បុរទៅក្នុងដី ធ្វើឲ្យដីធូរ ជំនួយដំណាំនានាក្នុងវិស័យកសិកម្ម ដាំដុះបានល្អ។
កាលពីមុន ជន្លេនវាកកើតឡើងពីធម្មជាតិ ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែរីកចំរើន ជន្លេនត្រូវបានក្រសួងកសិកម្ម នាំពូជពីបរទេសចូលមកប្រទេសកម្ពុជា ហើយចែកជូនកសិករចិញ្ចឹម។ ក្រោយពីការចិញ្ចឹមបានជោគជ័យ កសិករច្រើនខេត្តបានយកបទពិសោធន៍របស់ខ្លួនមកចូលរួមប្រឡងយកតំណែងកសិករឆ្នើមនៅនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី អំពីរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
