ការចិញ្ចឹមជន្លេនជាមុខរបរសាមញ្ញនិងងាយស្រួលបំផុតចំពោះកសិកររស់នៅជនបទស្រុកស្រែចម្ការ ព្រោះជន្លេនក្រហមមានសារប្រយោជន៍ច្រើន ដូចជាវាបានជួយបំបែកសារធាតុកាកសំណល់រលួយនិងធ្វើឲ្យដីធូរដល់ការលូតលាស់នៃដំណាំ ហើយវាក៏ជាចំណីរបស់សត្វមាន់ ទា កង្កែប ជាដើមផងដែរ។ រីឯលាមកជន្លេនវិញ យកទៅដាក់ក្នុងស្រះចិញ្ចឹមត្រី បង្កង បង្គា វាបង្កើតជាចំណីសត្វទាំងនោះផងដែរ។
