មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) ប្រកាសឲ្យកសិករធ្វើស្រែត្រូវតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ (ប.វ.ស) ត្រៀមចូលរួមប្រកួតដណ្ដើមមេគោពី ១ក្បាល ទៅដល់ ៥ក្បាល សម្រាប់ជយលាភីកសិករឆ្នើមឆ្នាំ២០១៤។
កសិករដែលទទួលបានជយលាភីលេខ១ ឆ្នាំ២០១៣ គឺលោកស្រី ញ៉ែម សុវណ្ណារី ទទួលបានមេគោ ៣ក្បាល ចូលរួមចំណែកផ្ដល់នូវបទពិសោធន៍ធ្វើស្រែត្រូវតាមបច្ចេកទេស ប.វ.ស ដែលគាត់បានពិន្ទុច្រើនជាងគេពីមន្ត្រីជំនាញកសិកម្ម និងអង្គការកសិកម្មផ្ដល់ពិន្ទុឲ្យគាត់ឈ្នះដាច់កសិករចូលរួមប្រកួត ៧៣៥នាក់ មកពី ១២ខេត្ត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី អំពីបទពិសោធន៍ធ្វើស្រែតាមបច្ចេកទេស ប.វ.ស៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
