0:00 / 0:00
ការទិញគ្រាប់ពូជពីផ្សារមិនធានាថា ជាគ្រាប់ពូជសុទ្ធនោះទេ ជួនកាលគ្រាប់ពូជទិញមកនោះអាចឲ្យកម្រិតដុះទាប និងអាចនាំមកនូវជំងឺផ្សេងៗ មកជាមួយក៏មានដែរ។ ដើម្បីបង្ការនូវបញ្ហាទាំងនោះ អ្នកជំនាញបានផ្ដល់យោបល់ថា កសិករគួរតែចេះទុកដាក់ពូជដំណាំរបស់ខ្លួននៅកន្លែងមួយសមរម្យ និងត្រឹមត្រូវទៅតាមបច្ចេកទេស។
ក្នុងនាទីកសិកម្មនាពេលនេះ អ្នកស្រី អ៊ុក សាវបូរី បានសាកសួរស្ត្រី ២រូប រស់នៅខេត្តតាកែវ គាត់ជាបណ្ដាញកសិកររបស់អង្គការសេដាក (CEDAC) ប្រាប់ពីវិធីជ្រើសរើសពូជស្រូវ ទុកដាក់ពូជស្រូវ និងបន្សុទ្ធពូជស្រូវ ដើម្បីធានាថា ពូជនោះមានគុណភាពល្អ ធានាពូជសុទ្ធ ធានាមិនចម្លងជំងឺជាដើម។
ស្ដាប់សំឡេងភាគ១៖
ស្ដាប់សំឡេងភាគ២៖
