វិធី​ចិញ្ចឹម​កណ្ដៀរ

មនុស្ស​ជា​ច្រើន​តែង​គិត​ថា កណ្ដៀរ​ជា​សត្វ​ចង្រៃ​គ្មាន​ប្រយោជន៍ តែ​ចំពោះ​យុវជន ស៊ុយ ស៊ីម រស់​នៅ​ភូមិ​ខ្ពបរុន ឃុំ​ស្រែចែង ស្រុក​ជុំគិរី ខេត្ត​កំពត វិញ បាន​ចិញ្ចឹម​កណ្តៀរ​ទុក​ជា​ចំណី​ត្រី មាន់ ទា កង្កែប តាម​លក្ខណៈ​គ្រួសារ។

តើ​បទពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​កណ្ដៀរ​របស់​យុវជន ស៊ុយ ស៊ីម យ៉ាង​ដូច​ម៉្តេច?

ក្នុង​នាទី​កសិកម្ម​ថ្ងៃ​នេះ អ្នកស្រី អ៊ុក សាវបូរី បាន​ជួប​សម្ភាស​ជាមួយ​យុវជន​ស្តី​ពី​វិធី​ចិញ្ចឹម​កណ្តៀរ។